ព្រះត្រៃបិដក ភាគ ៩៣

បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ។
 [១៦៤] ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637827770149008044
ទៅកាន់ទំព័រ៖