ព្រះត្រៃបិដក ភាគ ៩៣
បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។
[១៦៦] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខានោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ
ID: 637827770574526175
ទៅកាន់ទំព័រ៖