ព្រះត្រៃបិដក ភាគ ៩៣
[១៦៨] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សទិ្ធន្ទ្រិយ របស់សត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា។
[១៦៩] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។
ID: 637827771015776786
ទៅកាន់ទំព័រ៖