ព្រះត្រៃបិដក ភាគ ៩៣

ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ដែល​ចូលកាន់​និរោធ និង​អសញ្ញ​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ​អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស​នោះ មិនកើត​ឡើង​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​ពួក​សត្វ​អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស​នោះ នឹង​មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា។
 [១៧០] សទ្ធិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ និង​អសញ្ញ​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​សទ្ធា
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637827771250319005
ទៅកាន់ទំព័រ៖