ព្រះត្រៃបិដក ភាគ ៩៣
មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។
[១៧២] បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បញ្ញិន្ទ្រិយ របស់ពួកសត្វ ដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។
[១៧៣] ចក្ខុន្ទ្រិយ មិនកើតឡើង ក្នុងទីណា។បេ។
[១៧៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ
ID: 637827771716756991
ទៅកាន់ទំព័រ៖