ព្រះត្រៃបិដក ភាគ ៩៣

បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ នឹង​កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
 [៨១] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​ស្ត្រី ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ស្ត្រី​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព ហើយនឹង​បរិនិព្វាន​ក្តី ស្ត្រី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរបី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន​ក្តី កាល​ស្ត្រី​ទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កើតឡើង ឯបុរិ​សិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បុរិ​សិន្ទ្រិយ នឹង​កើតឡើង​ផង។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637827735855692065
ទៅកាន់ទំព័រ៖