ព្រះត្រៃបិដក ភាគ ៩៣
កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ឯសោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។
[៨៤] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។
ID: 637827736367745969
ទៅកាន់ទំព័រ៖