ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ នឹង​កើតឡើង ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង។
 [៨៥] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ កើតឡើង ឯសទ្ធិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សទ្ធិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ នឹង​កើតឡើង ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង។
 [៨៦] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ កើតឡើង
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637827736615245928
ទៅកាន់ទំព័រ៖