ព្រះត្រៃបិដក ភាគ ៩៣
ឯមនិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។
[៨៧] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ឯជីវិតិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។
ID: 637827736825870922
ទៅកាន់ទំព័រ៖