ព្រះត្រៃបិដក ភាគ ៩៣
ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។
[៩៤] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។
ID: 637827737960906118
ទៅកាន់ទំព័រ៖