ព្រះត្រៃបិដក ភាគ ៩៣

ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង សទ្ធិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ​ដែល​ចូលកាន់​និរោធ និង​អសញ្ញ​សត្វ​ទាំងអស់​នោះ នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល។
 [៩៨] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង មនិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637827738679825436
ទៅកាន់ទំព័រ៖