ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។
[៩៩] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ
ID: 637827738954536047
ទៅកាន់ទំព័រ៖