ព្រះត្រៃបិដក ភាគ ៩៣

កើតឡើង ក្នុង​ទីនោះ​ឬ។ ឥត្ថិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព នឹង​កើតឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឥត្ថិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចូល​ទៅកាន់​កាមាវចរ​ភព នឹង​កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១០៥] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព កាល​ចូល​ទៅកាន់​រូបាវចរ​ភព ពួក​ស្ត្រី​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយ​នឹង​បរិ​និពា្វន កាល​ស្ត្រី​ទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ ក្រៅ​នេះ កាល​ចូល​ទៅកាន់​កាមាវចរ​ភព កើតឡើង​ផង បុរិ​សិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព នឹង​កើតឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637827739916602817
ទៅកាន់ទំព័រ៖