ព្រះត្រៃបិដក ភាគ ៩៣

បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ប្រកបដោយ​ចក្ខុ កើតឡើង ដោយ​ឧបេក្ខា ហើយ​នឹង​បរិ​និពា្វន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ច្យុត​ចាក​បញ្ចវោការ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព នឹង​កើតឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១០៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ប្រកបដោយ​ចក្ខុ កើតឡើង ដោយ​សោមនស្ស ហើយ​នឹង​បរិ​និពា្វន
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637827740467227859
ទៅកាន់ទំព័រ៖