ព្រះត្រៃបិដក ភាគ ៩៣

ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១១៥] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ពួក​សត្វ​ណា អ្នកមាន​ឃានៈ កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ​អ្នក​មិន​មាន​ឃានៈ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637827741932344010
ទៅកាន់ទំព័រ៖