ព្រះត្រៃបិដក ភាគ ៩៣
ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១១៨] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វន កាលពួកស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត
ID: 637827742400805134
ទៅកាន់ទំព័រ៖