ព្រះត្រៃបិដក ភាគ ៩៣
បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១១៩] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
ID: 637827742606117398
ទៅកាន់ទំព័រ៖