ព្រះត្រៃបិដក ភាគ ៩៣

 [១២៤] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ជីវិតិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ​មិនមែន​ជា​បុរស កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​រូបាវចរ​សត្វ និង​ពួក​អរូបាវចរ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ នឹង​កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១២៥] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ បណ្តា​ពួក​បុរស ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ពួក​បុរស​ណា កើតឡើង ដោយ​ឧបេក្ខា​ហើយនឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637827743449415403
ទៅកាន់ទំព័រ៖