ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១២៧] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ
ID: 637827743886936144
ទៅកាន់ទំព័រ៖