ព្រះត្រៃបិដក ភាគ ៩៣

 [១៣៣] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង សទ្ធិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។ មួយទៀត សទិ្ធន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សទិ្ធន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។
 [១៣៤] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​ទីនោះ
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637827745172212947
ទៅកាន់ទំព័រ៖