ព្រះត្រៃបិដក ភាគ ៩៣

ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។
 [១៣៥] សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ សទិ្ធន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ក្នុង​ទីនោះ ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​ដែល​ប្រកបដោយ​ហេ​តុ​ទំា​ងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បញ្ញិ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រកបដោយ​សទ្ធា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637827745390505763
ទៅកាន់ទំព័រ៖