ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វដែលប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។
[១៣៦] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សទិ្ធន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វដែលប្រកបដោយហេតុទំាងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងទីនោះ
ID: 637827746022247770
ទៅកាន់ទំព័រ៖