ព្រះត្រៃបិដក ភាគ ៩៣

 [១៤០] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព​ហើយ នឹង​បរិ​និពា្វន ពួក​បុរស​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយ​នឹង​បរិ​និពា្វន កាល​សត្វ​ទាំងនោះ​ច្យុត ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព​ហើយ នឹង​បរិ​និពា្វន​ក្តី ពួក​បុរស​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយ​នឹង​បរិ​និពា្វន​ក្តី កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បណ្តា​ពួក​សត្វ ដែ​លប​រិ​និពា្វន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព​ហើយ នឹង​បរិ​និពា្វន​ក្តី
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637827747017415538
ទៅកាន់ទំព័រ៖