ព្រះត្រៃបិដក ភាគ ៩៣
ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។
[១៤១] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ
ID: 637827747253509385
ទៅកាន់ទំព័រ៖