ព្រះត្រៃបិដក ភាគ ៩៣
[១៤៣] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើង ដោយឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា អ្នកមានចក្ខុ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។
ID: 637827747663688445
ទៅកាន់ទំព័រ៖