ព្រះត្រៃបិដក ភាគ ៩៣
[១៤៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើងដោយសោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វដែលបរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។
ID: 637827747849625932
ទៅកាន់ទំព័រ៖