ព្រះត្រៃបិដក ភាគ ៩៥

ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៣៧] ពាក្យ​ថា សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ ដូ​ចេ្នះ មាន​វារៈ៣ ក្នុង​នហេតុ​ប្ប​ច្ច័​យ ព្រោះ​សម្បយុត្ត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ … ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ ពាក្យ​ថា សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ ដូ​ចេ្នះ មាន​វារៈ១ ក្នុង​នហេតុ​ប្ប​ច្ច័​យ ព្រោះ​សម្បយុត្ត​ប្ប​ច្ច័​យ។បេ។ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។

ចប់ សម្បយុត្ត​មូល​កៈ។


វិប្បយុត្ត​មូល​កៈ


 [៣៣៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ … ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសហជាត​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637828118477384170
ទៅកាន់ទំព័រ៖